Home

Latest News

ឥណទានសិក្សា

March 11, 2026

ការអប់រំ គឺជា​​គ្រឹះ​​នៃ​​ជីវិត​​ដ៏​​ប្រសើរ​​ ​​និង​​អាជីព​​ដ៏​​រុងរឿង​​។​​ ​​ឥណទាន​​សិក្សា​​របស់​​គ្រឹះស្ថាន​​ ​​ត្រូវបាន​​បង្កើត​​ឡើង​​ដើម្បី​​ជួយ​​សម្រួល​​ដល់​​ការ​​សិក្សា​​ថ្នាក់​​ឧត្តម​​សិក្សា​​ ​​និង​​ការ​​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​​ ​​សម្រាប់​​សិស្ស​​-​​និស្សិត​​ ​​ដែលមាន​​ក្តី​​ស្រមៃ​​ធំ​​ ​​ប៉ុន្តែ​​ជួប​​បញ្ហា​​ប្រឈម​​ផ្នែក​​ហិរញ្ញវត្ថុ​​។

ដោយ​មិន​តម្រូវ​ឱ្យ​មាន​ទ្រព្យ​បញ្ចាំ លក្ខខណ្ឌ​សង​ត្រឡប់​មាន​ភាព​បត់បែន និង​ការ​អនុម័ត​រហ័ស ឥណទាន​សិក្សា​របស់​យើង នឹង​ជួយ​សម្រាល​បន្ទុក​លើ​ថ្លៃ​សិក្សា សម្ភារៈ​សិក្សា មធ្យោបាយ​ធ្វើ​ដំណើរ និង​ចំណាយ​ផ្សេងៗ ដើម្បី​ឱ្យ​សិស្ស-និស្សិត​អាច​ផ្ដោត​លើ​ការ​សិក្សា ដោយ​មិន​ចាំបាច់​បារម្ភ​ពី​រឿង​ថវិកា។

លក្ខខណ្ឌនៃការស្នើសុំ៖

  • ឪពុកម្តាយ ឬអាណាព្យាបាល៖ ដែលមានបំណងជួយជ្រោមជ្រែងការសិក្សារបស់បុត្រធីតា តាមរយៈជម្រើសឥណទានដែលមានអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌបត់បែន។
  • សិស្ស-និស្សិត៖ ដែលត្រូវការជំនួយហិរញ្ញវត្ថុសម្រាប់បង់ថ្លៃសិក្សា ទិញសម្ភារៈសិក្សា ឬចំណាយផ្សេងៗពាក់ព័ន្ធនឹងការអប់រំ។
  • សិស្ស-និស្សិតដែលពុំទាន់មានការងារធ្វើ ឬចំណូលទៀងទាត់៖ ក្នុងករណីនេះ ឪពុកម្តាយ អាណាព្យាបាល ឬបងប្អូនបង្កើត អាចស្នើសុំក្នុងនាមជាអ្នកខ្ចីចម្បងជួសសិស្ស-និស្សិតបាន។
បរិយាយរៀល (KHR)ដុល្លារ (USD)
ទំហំឥណទានស្នើសុំ១ លាន - ៤ លាន រៀល២៥០ – ១,០០០ ដុល្លារ
រយៈពេលឥណទានរហូតដល់ ៣៦ ខែ
វិធីសាស្ត្រសងត្រឡប់បង់រំលស់ស្មើ (Annuity) ឬ ការប្រាក់ថយចុះ
អត្រាការប្រាក់ប្រចាំខែ១.៥%

ឯកសារតម្រូវ៖

  • ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ្នកខ្ចី និងអ្នករួមខ្ចី បើមាន)
  • ថតចម្លងសំបុត្រកំណើត
  • ថតចម្លងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
  • ថតចម្លងឯកសារបញ្ជាក់ការសិក្សា (ឧទាហរណ៍៖ លិខិតបញ្ជាក់ពីសាលា, កាតសិស្ស ឬបង្កាន់ដៃចុះឈ្មោះចូលរៀន)
  • ចុងសន្លឹកវិក្កយបត្រប្រាក់ខែចុងក្រោយ ឬឯកសារបញ្ជាក់ចំណូលផ្សេងៗ
  • របាយការណ៍ធនាគារ (Bank Statement) រយៈពេល ៣ ខែចុងក្រោយ
  • ឯកសារផ្សេងៗទៀតតាមការតម្រូវ

© Copyright 2026. All Rights Reserved - FHF CAPITAL PLC.