Home
Latest News
អំពី FHF
អេហ្វអេចអេហ្វ ឃែភីថល ម.ក គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា មានបេសកកម្មលើកស្ទួយឱកាសទទួលបានការអប់រំ សហគ្រិនភាព និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុដែលទូលំទូលាយ និងមានការទទួលខុសត្រូវ។
គ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក មានទស្សនៈវិស័យ ក្លាយជាគ្រឹះស្ថានសហគ្រាសសង្គមឈានមុខនៅព្រះរាជាណាចក្រកម្ពុជា ដែលដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍធនធានយុវជន និងសហគ្រិន។
យើងជឿជាក់ថា ហិរញ្ញវត្ថុគួរតែជាស្ពាននៃឱកាស មិនមែនជាឧបសគ្គឡើយ។ តាមរយៈការគាំទ្រយុវជនក្នុងការអប់រំ និងការអភិវឌ្ឍអាជីវកម្ម អេហ្វអេចអេហ្វ ឃែភីថល នឹងចូលរួមកសាងសេដ្ឋកិច្ចកម្ពុជា ឱ្យរឹងមាំ និរន្តរភាព និងមានការចូលរួមពីគ្រប់ភាគី។





