Home

Latest News

ឥណទានអាជីវកម្មខ្នាតតូច

March 11, 2026

ឥណទានអាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូចរបស់ FHF CAPITAL ត្រូវបានរចនាឡើងដើម្បីជួយដល់សហគ្រិន និងម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការទទួលបានប្រភពទុនសម្រាប់បង្កើត ពង្រឹង ឬពង្រីកអាជីវកម្មរបស់ពួកគេ។ ទោះជាការទិញឧបករណ៍បរិក្ខារ បង្កើនស្តុកទំនិញ ឬពង្រឹងលំហូរសាច់ប្រាក់ យើងផ្ដល់ជូននូវដំណោះស្រាយហិរញ្ញប្បទានដ៏មានភាពបត់បែន ដែលស្របទៅតាមគោលដៅអាជីវកម្មរបស់អ្នក។

លក្ខខណ្ឌនៃការស្នើសុំ៖

  • ម្ចាស់អាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូច៖ ដែលកំពុងដំណើរការអាជីវកម្ម ស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
  • សហគ្រិន៖ ដែលកំពុងស្វែងរកដើមទុនដើម្បីចាប់ផ្តើម ឬពង្រីកសកម្មភាពអាជីវកម្ម។
  • បុគ្គលប្រកបរបរផ្ទាល់ខ្លួន៖ ដែលមានប្រភពចំណូលមានស្ថិរភាព។
  • អាជីវកម្មគ្រួសារ ឬភាពជាដៃគូ៖ ដែលមានលំហូរសាច់ប្រាក់ទៀងទាត់ និងមានសក្តានុពលក្នុងការរីកចម្រើន។
  • សហគ្រិនស្ត្រី និងយុវជន៖ ដែលមានបំណងបង្កើត ឬពង្រីកសហគ្រាសរបស់ខ្លួន។

ព័ត៌មានលម្អិតនៃឥណទាន៖

បរិយាយរៀល (KHR)ដុល្លារ (USD)
ទំហំឥណទានស្នើសុំ២ លាន - ៤០ លាន រៀល៥០០ – ១០,០០០ ដុល្លារ
រយៈពេលឥណទានរហូតដល់ ៨៤ ខែ
វិធីសាស្ត្រសងត្រឡប់បង់រំលស់ស្មើ (Annuity) ឬ ការប្រាក់ថយចុះ
អត្រាការប្រាក់ប្រចាំខែ១.៥%

ឯកសារតម្រូវ៖

  • ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ្នកខ្ចី និងអ្នករួមខ្ចី បើមាន)
  • ថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  • ថតចម្លងអាជ្ញាប័ណ្ណអាជីវកម្ម ឬលិខិតអនុញ្ញាតអាជីវកម្មពាក់ព័ន្ធ (បើមាន)
  • រូបថតទីតាំងអាជីវកម្មបច្ចុប្បន្ន
  • ឯកសារបញ្ជាក់ចំណូល ឬកំណត់ត្រាលំហូរសាច់ប្រាក់
  • របាយការណ៍ធនាគារ (Bank Statement) រយៈពេល ៦ ខែចុងក្រោយ (បើមាន)
  • ឯកសារទ្រព្យសម្បត្តិអចលនទ្រព្យ (ប្លង់រឹង ឬប្លង់ទន់) – អាចនឹងតម្រូវឱ្យមាន អាស្រ័យលើទំហំឥណទាន និងការវាយតម្លៃជាក់ស្តែង។

© Copyright 2026. All Rights Reserved - FHF CAPITAL PLC.