Home

Latest News

ឥណទានបៃតង

March 11, 2026

ឥណទានបៃតងរបស់គ្រឹះស្ថាន ត្រូវបានរចនាឡើងដើម្បីគាំទ្រដល់បុគ្គល គ្រួសារ និងអាជីវកម្មដែលវិនិយោគលើដំណោះស្រាយមេត្រីភាពបរិស្ថាន និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព។ ផលិតផលនេះជំរុញនូវការអនុវត្តប្រកបដោយនិរន្តរភាព ដែលជួយការពារបរិស្ថានរបស់យើង ព្រមទាំងជួយកាត់បន្ថយចំណាយលើថាមពល និងលើកកម្ពស់កម្រិតជីវភាពរស់នៅ។

តាមរយៈហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ និងបត់បែន FHF CAPITAL លើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទទួលយកបច្ចេកវិទ្យាបៃតង ដើម្បីរួមចំណែកដល់ការកសាងអនាគតមួយដែលកាន់តែស្អាត មានសុខភាពល្អ និងមានភាពធន់ជាងមុន។

លក្ខខណ្ឌនៃការស្នើសុំ៖

  • ម្ចាស់ផ្ទះ ឬម្ចាស់អាជីវកម្ម៖ ដែលវិនិយោគលើការកែលម្អក្នុងការការពារបរិស្ថាន។
  • សហគ្រិន ឬអង្គភាព៖ ដែលប្រកបអាជីវកម្មបែបបៃតង ឬការងារដែលផ្ដោតលើនិរន្តរភាព។
  • បុគ្គល ឬគ្រួសារ៖ ដែលមានបំណងកាត់បន្ថយចំណាយថាមពល និងផលប៉ះពាល់បរិស្ថាន។
  • អ្នកខ្ចីដែលមានចំណូលមានស្ថិរភាព៖ ឬមានសមត្ថភាពសងត្រឡប់ដែលច្បាស់លាស់។
បរិយាយរៀល (KHR)ដុល្លារ (USD)
ទំហំឥណទានស្នើសុំ១ លាន - ៤០ លាន រៀល២៥០ – ១០,០០០ ដុល្លារ
រយៈពេលឥណទានរហូតដល់ ៨៤ ខែ
វិធីសាស្ត្រសងត្រឡប់បង់រំលស់ស្មើ (Annuity) ឬ ការប្រាក់ថយចុះ
អត្រាការប្រាក់ប្រចាំខែ១.៥%

ឯកសារតម្រូវ៖

  • ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ្នកខ្ចី និងអ្នករួមខ្ចី បើមាន)
  • ថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  • ឯកសារបញ្ជាក់ចំណូល ឬការងារ (ចុងសន្លឹកវិក្កយបត្រប្រាក់ខែ, កំណត់ត្រាអាជីវកម្ម ឬលិខិតបញ្ជាក់ចំណូល)
  • របាយការណ៍ធនាគារ (Bank Statement) រយៈពេល ៦ ខែចុងក្រោយ (បើមាន)
  • តម្លៃប៉ាន់ស្មាន (Quotation) ឬវិក្កយបត្រនៃផលិតផល/គម្រោងបៃតង (ពីអ្នកផ្គត់ផ្គង់ ឬអ្នកដំឡើង)
  • ឯកសារទ្រព្យសម្បត្តិអចលនទ្រព្យ (ប្លង់រឹង ឬប្លង់ទន់) – អាចនឹងតម្រូវឱ្យមាន អាស្រ័យលើទំហំឥណទាន និងការវាយតម្លៃជាក់ស្តែង។

© Copyright 2026. All Rights Reserved - FHF CAPITAL PLC.